ហ្វ៊ីលីពីនរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ២៧៩ ករណី និងស្លាប់ ៥ ករណី
ក្រសួងសុខាភិបាលហ្វ៊ីលីពីនបានអោយដឹងនៅរសៀលថ្ងៃពុធទី ២០ ខែឧសភា ឆ្នាំ២០២០ នេះថា ខ្លួនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២៧៩ ករណី ដែលជាករណីដ៏ខ្ពស់បំផុតក្នុងរយៈពេល ៩ថ្ងៃជាប់ៗគ្នា និងថាមានអ្នកស្លាប់ថ្មីចំនួន ៥នាក់ ។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ទៅសភាថា ហ្វ៊ីលីពីនកំពុងតែស្ថិតនៅក្នុងរលកទី២នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩នេះហើយ ដែលនៅរលកទីមួយកើតឡើងក្នុងអំឡុងខែមករា ដោយជនជាតិចិនចំនួន៣នាក់មកពីទីក្រុងវូហានរកឃើញមានផ្ទុកមេរោគកូវីដ-១៩ ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ហ្វ៊ីលីពីនមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន 13,221 ករណី ស្លាប់ 842 ករណី និងជាសះស្បើយបានចំនួន 2,932 ៕