ខ្មែរប៉ុស្ដិ៍ Close

បង្គោលភ្លើងស្តុបចំនួន ៣ បន្ថែមទៀត ត្រូវបានតម្លើងអោយប្រើប្រាស់នៅក្រុងតាខ្មៅ ដើម្បីកាត់បន្ថយការកកស្ទះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 49

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅល្ងាចថ្ងៃចន្ទ ទី ២០ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រសួងបានធ្វេីការតម្លេីងស្តុបចំនួន​ ៣​ បង្គោល នៅលេីកំណាត់ផ្លូវលេខ​ ២១​ កែងនឹងផ្លូវលេខ​ ២១២​ ស្ថិតក្នុងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ដេីម្បីសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋ។​

បើតាមក្រសួង បន្ថែមពីលើនោះ ក្រសួងបានធ្វេីការសាងសង់​ ជួសជុលថែទាំ​ និងដាក់លូ​ លេីកំណាត់ផ្លូវលេខ​ ៤​ ផ្លូវលេខ​ ២១​ ផ្លូវលេខ​ ១២៩​ ផ្លូវលេខ​ ១២០​ ផ្លូវលេខ​ ១៥១A ផ្លូវលេខ​ ៣៤​ ផ្លូវលេខ​ ១៤៣​ ផ្លូវលេខ​ ១៤​ និងផ្លូវលេខ​ ១១០​ ដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកណ្តាល​ កាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០៕

អត្ថបទទាក់ទង