ខ្មែរប៉ុស្ដិ៍ Close

ស្ពាន​ព្រះ​មុនីវង្ស​ចាស់នឹងបេីកឱ្យធ្វេីចរាចរជាធម្មតាឡេីងវិញចាប់ពីម៉ោង ៦ព្រឹក​ថ្ងៃ​ទី​១០ខែ​មេសា​នេះ​តទៅ​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
ស្ពាន​ព្រះ​មុនីវង្ស​ចាស់នឹងបេីកឱ្យធ្វេីចរាចរជាធម្មតាឡេីងវិញចាប់ពីម៉ោង ៦ព្រឹក​ថ្ងៃ​ទី​១០ខែ​មេសា​នេះ​តទៅ​ ស្ពាន​ព្រះ​មុនីវង្ស​ចាស់នឹងបេីកឱ្យធ្វេីចរាចរជាធម្មតាឡេីងវិញចាប់ពីម៉ោង ៦ព្រឹក​ថ្ងៃ​ទី​១០ខែ​មេសា​នេះ​តទៅ​

លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឱ្យ​ដឹង​ថា​ ចាប់ពីព្រឹកមកដល់ល្ងាចម៉ោង ១៨:00ថ្ងៃ​ទី៩ខែ​មេសា​នេះ​ ស្ថានភាពចរាចរលើស្ពានព្រះមុនីវង្សថ្មីមានភាពល្អប្រសើរ មិនមានការកកស្ទះឡើយ។​ លោក​បន្តថា​ ខណៈពេល​នេះ​ ការដ្ឋានអ៊ុតកៅស៊ូស្រទាប់ទី១លើស្ពានព្រះមុនីវង្សចាស់ បានបញ្ចប់ ១០០% ហើយការអ៊ុតកៅស៊ូស្រទាប់ទី២នឹងបន្តចាប់ពីយប់នេះរហូតដល់ព្រឹកព្រលឹមនឹងបញ្ចប់ទាំងស្រុង។

លោក​ សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា​ ចាប់ពីថ្ងៃស្អែកព្រឹកថ្ងៃទី១០ខែមេសា​ វេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់ឱ្យធ្វើចរាចរជាធម្មតាឡើងវិញ។

លោក​ ប្រធាន​មន្ទីរ​សូមអរគុណចំពោះការយោគយល់អធ្យាស្រ័យពីបងប្អូន​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់ថា​ រដ្ឋបាល​រាជធានីភ្នំពេញ​ បានចេញសេចក្តី​ជូន​ដំណឹង​ ស្តីពីការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករាឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋានបានដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

​ក្រោយ​ពីមានការបិទស្ពានព្រះ​មុនីវង្ស​ចាស់​ ដេីម្បី​ជួសជុល​កែលម្អ​នេះ​ គេសង្កេតឃេីញមានការកកស្ទះ​ចរាចរ​ ជាពិសេស​នៅលេីផ្លូវ​ជាតិ​លេខ​១​ និង​ផ្លូវ​មួយចំនួននៅតំបន់នោះ​ ទេីប​ ឯកឧត្តម​​​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បាន​ណែនាំ​ឱ្យរៀបចំដាក់សាឡង់ចម្លងកោះពេជ្រ-កោះនរាក្នុងពេលនេះ​ ដេីម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរនៅកន្លែងស្ពានដែលត្រូវជួសជុលនោះ៕

អត្ថបទទាក់ទង