ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការលើកទី២ ក្រោមប្រធានបទ៖ “ការបើកបរដោយសុវត្ថិភាព”

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 154
យុទ្ធនាការលើកទី២ ក្រោមប្រធានបទ៖ “ការបើកបរដោយសុវត្ថិភាព” យុទ្ធនាការលើកទី២ ក្រោមប្រធានបទ៖ “ការបើកបរដោយសុវត្ថិភាព”

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកជំទាវ មឹន មាណវី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គ.ស.ច.គ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ច.គ បានអញ្ជើញដឹកនាំយុទ្ធនាការលើកទីពីរក្រោមប្រធានបទ៖ “ការបើកបរដោយសុវត្ថិភាព”
សហការរៀបចំឡើងដោយក្រុមហ៊ុនតូតាល់កម្ពុជា ក្រុមហ៊ុន Pernod Ricard Cambodge ក្រុមហ៊ុនAPIWSA ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ក្រុមហ៊ុន ESSILOR 2.5NVG អង្គការស៊ីប៉ា និងក្រុមហ៊ុន Smart។

យុទ្ធនាការនេះបានប្រព្រឹត្តទៅក្រោមប្រធានបទ៖ “ការបើកបរដោយសុវត្ថិភាព” ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេស ក្រោមការចង្អុលបង្ហាញណែនាំពីក្រសួងសាធារណការ និង ដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងមហាផ្ទៃ ដើម្បីនាំមកនូវការផ្លាស់ ប្តូរឥរិយាបថរបស់អ្នកបើកបររយៈពេលយូរអង្វែង។

យុទ្ធនាការនេះបានផ្តល់នូវចំណេះដឹងមូលដ្ឋានគ្រឹះអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយនឹងការអនុវត្តល្អៗដូចជា៖ ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ ការបើកបរក្នុងល្បឿនសមស្របដូចបានកំណត់នៃច្បាប់ ការមិនប្រើប្រាស់ទូរសព្ទក្នុងពេលបើកបរ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ក៏ដូចជាការប្រើប្រាស់ គំហើញបានសមស្របក្នុងការបើកបរឱ្យមានសុវត្ថិភាពជាដើម៕

អត្ថបទទាក់ទង