ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកឡើងវិញនូវគ្រឹះស្ថានអប់រំ និង​ទីកន្លែងមួយចំនួន ក្រោមឱវាទក្រសួងការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកឡើងវិញនូវគ្រឹះស្ថានអប់រំ និង​ទីកន្លែងមួយចំនួន ក្រោមឱវាទក្រសួងការងារ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកឡើងវិញនូវគ្រឹះស្ថានអប់រំ និង​ទីកន្លែងមួយចំនួន ក្រោមឱវាទក្រសួងការងារ

រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយត្រូវអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនទៅលោករដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

សូមអានលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ខាងក្រោមនេះ៖

អត្ថបទទាក់ទង