លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យបន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ
នៅក្នុងឱកាសថ្លែងសារបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យបន្តលើកកម្ពស់ សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១ម៉ែត្រកន្លះ និងសុវត្ថិភាពចំណីអាហារ។
នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២នៃនយោបាយឈ្នះឈ្នះក្នុងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូលក្នុងរយៈពេល២២ឆ្នាំមកនេះ៕