ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល បន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
រាជរដ្ឋាភិបាល បន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត រាជរដ្ឋាភិបាល បន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត

រាជរដ្ឋាភិបាល បន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត ដើម្បីជួយសម្រួលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាក។

តាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកកិច្ចអន្តរាគមន៍លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវានៅក្នុងតំបន់ដែលកំពុងជួបប្រទះកង្វះខាតដូចជា តំបន់ភាគខាងជើងនិងឦសាននៃប្រទេស ក៏ដូចជានៅក្នុងចំណោមក្រុមងាយរងគ្រោះនានា ដូចជាយុវវ័យក្រុមជនជាតិដើមភាគតិច កម្មករចំណាកស្រុក រួមទាំងកម្មករកាត់ដេរ កម្មករសំណង់ អ្នកធ្វើការក្នុងសេវាកំសាន្ត និងកម្មករកសិកម្ម និងជនពិការ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៀតថា ឆ្លើយតបទៅនឹងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ- ១៩ រាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ ជាពិសេសស្រ្តីនិងក្មេងស្រី។

លោកនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល នៅតែបន្តអនុវត្តកម្មវិធីឧបត្ថម្ភចំពោះកម្មការិនីដែលជាស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ ដោយការបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរការងារអំឡុងពេលដែលរោងចក្រសហគ្រាស គ្រឹះ ស្ថាន ក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនដែលបានផ្អាកដំណើរការ និងកម្មវិធីជំនួយសង្គមថ្មីមួយទៀត ដែលជាកម្មវិធីជំនួយសង្គមពិសេស គឺ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុង ពេលជំងឺកូវីដ-១៩” ដែលត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ សំដៅជួយដល់ប្រជាជនដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដែលមានប័ណ្ណសមធម៌ (ក្រ-១ និង ក្រ-២)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀតថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពីយន្តការនិងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព រួមមាន ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាពគ្របដណ្តប់ ១០០% ចំពោះអ្នកមានប័ណ្ណក្រីក្រ តាមរយៈមូលនិធិសមធម៌សុខភាព និងគ្របដណ្តប់លើកម្មករផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមន្ត្រីរាជការស៊ីវិល តាមរយៈគម្រោងរ៉ាប់រងធានាសុខភាពមន្ត្រីរាជការស៊ីវិលនៃ ប.ស.ស. ដែលមានកញ្ចប់ភោគផល/ប្រព័ន្ធបង់ប្រាក់ ដែលគ្របដណ្តប់លើកញ្ចប់សេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទពេញលេញលើគ្រប់កម្រិតថ្នាក់ នៃការថែទាំដែលមានការផ្តល់សេវា៕

អត្ថបទទាក់ទង