ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាករៀបចំសង្ក្រាន្ដ វត្ដភ្នំ ដើម្បីទប់ស្កាត់ COVID-19

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 44
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាករៀបចំសង្ក្រាន្ដ វត្ដភ្នំ ដើម្បីទប់ស្កាត់ COVID-19 រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាករៀបចំសង្ក្រាន្ដ វត្ដភ្នំ ដើម្បីទប់ស្កាត់ COVID-19

(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់រីករាលដាល និងការចម្លងមេរោគកូរីដ ១៩ (Covid-19) នៅក្នុងឱកាសជួបជុំគ្នា កំសាន្ដសប្បាយរីករាយ នាពិធីបុណ្យចូលឆ្នាំ ខ្មែរប្រពៃណីជាតិ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការរៀបចំសង្ក្រាន្ដ វត្ដភ្នំ។

បន្ថែមពីនោះទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំរក្សាអនាម័យឲ្យបានខ្ជាប់ខ្លួន ដោយប្រតិបត្ដិតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទទាក់ទង