ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសាលារាជធានីភ្នំពេញដែលបានបញ្ចេញរថយន្តក្រុង១៥០គ្រឿងដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសាលារាជធានីភ្នំពេញដែលបានបញ្ចេញរថយន្តក្រុង១៥០គ្រឿងដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសាលារាជធានីភ្នំពេញដែលបានបញ្ចេញរថយន្តក្រុង១៥០គ្រឿងដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរអរគុណចំពោះសាលារាជធានីភ្នំពេញដែលបានដាក់រថយន្តក្រុងចំនួន១២០ និងបានថែម៣០គ្រឿងទៀតដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករក្នុងអំឡុងពេលបុណ្យចូលឆ្នាំ បានជិះទៅលេងស្រុកកំណើតដោយយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបញ្ចេញរថយន្តក្រុងនោះ បានជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋមួយកម្រិតផងដែរ ដែលធ្វើឱ្យពួកគេបានសល់ថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំ៕

អត្ថបទទាក់ទង