ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ស ខេង សម្រេចកែសម្រួលឡើងវិញនូវអនុគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
លោកឧបនាយករដ្ឋមន្ត្រី ស ខេង សម្រេចកែសម្រួលឡើងវិញនូវអនុគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ លោកឧបនាយករដ្ឋមន្ត្រី ស ខេង សម្រេចកែសម្រួលឡើងវិញនូវអនុគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសម្រេចការពិនិត្យពិភាក្សាលើការរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ។

ក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី បានមានប្រសាស៍ថា ការសម្រេចរៀបចំឡើងវិញនូវអនុគណៈកម្មាធិការនានារបស់ គ.ជ.អ.ប នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ដោយផ្អែកលើការវិវឌ្ឍន៍ ការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងផ្អែកលើកិច្ចដំណើរការបំពេញការងារជាក់ស្តែងនាពេលកន្លងមក របស់ គ.ជ.អ.ប ដែលមានតួនាទីផ្តល់យោបល់ក្នុងការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

លោកបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចកែសម្រួលសមាសភាព គ.ជ.អ.ប ដោយក្នុងនោះបានរក្សាទុកនូវសមាជិកចាស់មួយចំនួន និងបន្ថែមនូវសមាសភាពថ្មី ហើយចាំបាច់ ត្រូវប្រគល់ ភារកិច្ចមួយចំនួនបន្ថែមផងដែរ សម្រាប់គាំទ្រដល់ការដឹកនាំជារួមដោយ គ.ជ.អ.ប។

លោកបានបញ្ជាក់ថា បច្ចុប្បន្នអនុគណៈកម្មាធិការចំនួន៤ ដែលបានបង្កើតឡើង ដើម្បីដឹកនាំការពិគ្រោះយោបល់លើគោលនយោបាយ និងលិខិតបទដ្ឋាននានា មុននឹងដាក់ជូន គ.ជ.អ.ប ពិនិត្យនឹងសម្រេចនោះ គឺពុំបានបំពេញតួនាទីសមស្របទៅនឹងភារកិច្ចរបស់ខ្លួនដែលបានកំណត់នោះឡើយ។ ផ្អែកតាមស្ថានភាពនេះ លោកបានណែនាំទៅលេខាធិការដ្ឋាន គ .ជ. អ.ប ឱ្យសិក្សានឹងរៀបចំជម្រើសនានា ក្នុងការរៀបចំយន្តការទាំងនេះឡើងវិញ ដើម្បីធានាដល់ប្រសិទ្ធភាពនូវការបំពេញការងាររបស់រចនាសម្ព័ន្ធនានា ក្នុងការដឹកនាំកិច្ចការកំណែទម្រង់ គ.ជ.អ.ប។

ចំពោះការរៀបចំអនុគណៈកម្មាធិការថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេ បានបន្ថែមថា គ.ជ.អ.ប បានបង្កើតយន្តការចំនួន២ គឺទី១អនុគណៈកម្មាធិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលការ និងយន្តការទី២ គឺក្រុមការងារសវកម្មផ្ទៃក្នុង។ ដោយអនុគណៈកម្មាធិការនីមួយៗ មានរដ្ឋមន្ត្រីនៃក្រសួងនីមួយៗជាប្រធានទទួលខុសត្រូវមានតួនាទី សម្រេចគ្រប់យ៉ាងដើម្បីធានាឱ្យកិច្ចដំណើរប្រកបដោយប្រសិទ្ធិភាព។ ជាមួយគ្នានេះ ប្រធានត្រូវជ្រើសរើសរដ្ឋលេខាធិការនៃក្រសួងនោះជាអនុប្រធានអិចិន្ត្រៃយ៍ ដើម្បីជួយសម្រួលកិច្ចការងារដល់រដ្ឋមន្ត្រី ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដែលជាអនុប្រធានអិចិន្ត្រៃយ៍ ក៏អាចបើកកិច្ចប្រជុំជំនួសរដ្ឋមន្ត្រីដែលជាប្រធាន ព្រមទាំងអាចសុំគោលការណ៍ណែនាំបានផងដែរ៕

អត្ថបទទាក់ទង