ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ទប់ស្កាត់ឱ្យបាននូវការឆ្លងដែនខុសច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 24
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ទប់ស្កាត់ឱ្យបាននូវការឆ្លងដែនខុសច្បាប់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ទប់ស្កាត់ឱ្យបាននូវការឆ្លងដែនខុសច្បាប់

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ​កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានបញ្ជាអាជ្ញាធរខេត្តតាមព្រំដែន ទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន​។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បាន លើកឡើងថា ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅក៏ខុស អ្នកនាំ ក៏ខុស​ច្បាប់ដូចគ្នា។

លោកឧបនាយករដ្ឋមន្រ្តី ​បានបញ្ជាក់ថា បច្ចុប្បន្ននេះបើទោះបីជាយើង​បានបិទ ច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅ តាម ច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែម។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមាន​ការពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ៕

អត្ថបទទាក់ទង