ខ្មែរប៉ុស្ដិ៍ Close

តើមានកត្តាសំខាន់អ្វីទើបកម្ពុជា អាចទប់ស្កាត់ «បដិវត្តន៍ពណ៌» របស់ក្រុមជ្រុលនិយមដោយជោគជ័យ?

ដោយ៖ Sreyleak ​​ | ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 179
តើមានកត្តាសំខាន់អ្វីទើបកម្ពុជា អាចទប់ស្កាត់ «បដិវត្តន៍ពណ៌» របស់ក្រុមជ្រុលនិយមដោយជោគជ័យ? តើមានកត្តាសំខាន់អ្វីទើបកម្ពុជា អាចទប់ស្កាត់ «បដិវត្តន៍ពណ៌» របស់ក្រុមជ្រុលនិយមដោយជោគជ័យ?

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការយល់ដឹងរបស់ប្រជាជនអំពីគុណតម្លៃនៃសន្តិភាពពេញលេញ និងស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម គឺជាខឿនការពារជាតិ និងសន្តិភាព ព្រមទាំងជាអត្តសញ្ញាណដ៏សំខាន់ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌របស់ពួកជ្រុលនិយមដោយជោគជ័យ ទាំងក្នុងពេលបច្ចុប្បន្ននិងតទៅអនាគត។

នៅក្នុងពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៅថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា វិមានឈ្នះឈ្នះ គឺជាសមិទ្ធផលដ៏ធំធេង ដែលឈរជានិមិត្តរូបនៃសន្តិភាពពេញលេញ និងបង្ហាញពី វីរៈភាពនិងការរំលឹកពីពលិកម្មនៃវីរជនជាតិ ព្រមទាំងបន្តដើរតួនាទីសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសក្នុងសម័យសន្តិភាព តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវគុណ តម្លៃនៃសន្តិភាព សំណង់ស្ថាបត្យកម្ម ដែលសាធារណជនងាយចាប់បាន មានអារម្មណ៍ដិតដាមនឹង សច្ចភាពនៃប្រវត្តិសាស្រ្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានគូសបញ្ជាក់ថា ប្រជាជនដែលមកទស្សនានៅវិមាន ឈ្នះឈ្នះ បានបញ្ចេញមតិគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងគោលជំហរការពារសន្តិភាពព្រមទាំងកិច្ចការអភិវឌ្ឍ និងបានបង្ហាញការដឹងគុណចំពោះសមិទ្ធផលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិសេសការ បង្កើតបាននូវសន្តិភាពពេញលេញ ដែលមិនធ្លាប់មានពីមុនមក៕ 

អត្ថបទទាក់ទង