ខ្មែរប៉ុស្ដិ៍ Close

រោងចក្រកាត់ដេរសម្លៀកបំពាក់ ​ថ្មីមួយទៀត នឹងបង្កើតឡើងនៅខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ZJ S&Y (CAMBODIA) GARMENTS CO., LTD។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពលក្រាំងទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

អត្ថបទទាក់ទង