ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​អនុម័តគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយ មានទុនជាង ​១០លានដុល្លារ ​និងបង្កើតការងារបានជាង ២ពាន់កន្លែង​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនវិនិយោគប្រមាណ ១០,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ២៦៣កន្លែង ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។

តាមសំណើរបស់ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

អត្ថបទទាក់ទង