ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគប្រមាណជាង ៦២លានដុល្លារអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគប្រមាណជាង ៦២លានដុល្លារអាមេរិក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគប្រមាណជាង ៦២លានដុល្លារអាមេរិក

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ដែលមានទុនវិនិយោគប្រមាណជាង៦២លានដុល្លារអាមេរិក ផ្តល់ការងារដល់កម្មករជាង៤ពាន់កន្លែង។

ក្រុមហ៊ុនទាំង៤នោះមានដូចខាងក្រោម៖
១-“HUA TE BANG (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។

២- “PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

៣-“DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩០០កន្លែង។

៤-“SUN & MOON HOTEL CO., LTD.” គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៣៥កន្លែង៕

អត្ថបទទាក់ទង