ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យបើក​សារមន្ទីរឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យបើក​សារមន្ទីរឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យបើក​សារមន្ទីរឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ

ដោយមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសុខាភិបាល បានផ្ញើលិខិតមួយជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានា នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ ក្រោយអ្នកជំងឺកូវីដ-១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយជាស្ថាពរ។

តាមរយៈលិខិតនេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសវាងនូវហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ដូចជាការស្កេនកំដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

លើសពីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្វីត្បិតតែស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន។

ចំពោះព័ត៌មានលម្អិត សូមអានលិខិតរបស់ក្រសួងសុខាភិបាលទាំងស្រុង៖

អត្ថបទទាក់ទង