ខ្មែរប៉ុស្ដិ៍ Close

ក្រោយមានករណីស្លាប់អ្នកជំងឺទី១នៅកម្ពុជា ដោយសារ H5N1 អង្គការសុខភាពពិភពលោក បានផ្តល់ឱសថព្យាបាលជំងឺនេះដល់កម្ពុជាចំនួន ៣ពាន់ដូស

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 99
ក្រោយមានករណីស្លាប់អ្នកជំងឺទី១នៅកម្ពុជា ដោយសារ H5N1 អង្គការសុខភាពពិភពលោក បានផ្តល់ឱសថព្យាបាលជំងឺនេះដល់កម្ពុជាចំនួន ៣ពាន់ដូស ក្រោយមានករណីស្លាប់អ្នកជំងឺទី១នៅកម្ពុជា ដោយសារ H5N1 អង្គការសុខភាពពិភពលោក បានផ្តល់ឱសថព្យាបាលជំងឺនេះដល់កម្ពុជាចំនួន ៣ពាន់ដូស

អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២៣ បានផ្តល់ឱសថព្យាបាលជំងឺផ្តាសាយបក្សី H5N1 ដល់ប្រទេសកម្ពុជាចំនួន ៣ពាន់ដូស ។ ការផ្តល់ជំនួយ ជាឪសថព្យាបាលជំងឺនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញ ករណីផ្ដាសាយបក្សី H5N1 ដោយមានកុមារីម្នាក់បានស្លាប់ នៅក្នុងខេត្តព្រៃវែង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា ឱសថទាំងនេះ នឹងត្រូវបញ្ជូនបែងចែកតាមសហគមន៍ដែលមានការសង្ស័យពាក់ព័ន្ធទៅនឹងជំងឺផ្ដាសាយបក្សី  (H5N1)ដូចជាស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងជាដើម។ លោកស្រីបន្តថា មួយរយៈមកនេះ ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងសុខាភិបាល ទៅលើករណីជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែង គឺស្ថានភាពជំងឺនេះ មិនមានសភាពគួរឲ្យព្រួយបារម្ភនោះទេ។

ពាក់ព័ន្ធនឹងជំងឺនេះដែរ កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី (H5N1)។ ជំងឺផ្តាសាយបក្សី​ (H5N1) មួយករណីនេះ កើតលេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។ ក្រោយករណីនេះ ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី (H5N1) នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា៕

អត្ថបទទាក់ទង