ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 24
អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់នោះទេ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់នោះទេ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតស្លាប់នោះទេ ខណៈអ្នកជំងឺរូបនោះ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយ។

លោកស្រី បានបន្តទៀតថា អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលទាំងអស់ មានមួយចំនួនក៏កំពុងស្ថិតក្នុងស្ថានភាពមិនសូវជាល្អប្រសើរនោះទេ ប៉ុន្តែពួកគាត់កំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីជួយសង្រ្គោះឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។

លោកស្រី ឱ វណ្ណឌីន បានធ្វើការអំពាវនាវម្តងហើយ ម្តងទៀតចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍វិធានការសុខាភិបាល ក៏ដូចជាវិធានការ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ជាពិសេសបើដឹងខ្លួនថាបានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ កុំលាក់លៀម និងស្ម័គ្រចិត្តទៅធ្វើតេស្តរកកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ។ ហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជាប្រចាំ។ ប្រសិនជាមានអាការៈមិនស្រួលខ្លួន ដូចជា ឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ តែម្នាក់ប៉ុណ្ណោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានទទួលមរណភាពនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១០:៤០នាទីព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទទាក់ទង