ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ ក្រើនរំឮកនិស្សិតខ្មែរនៅបរទេសឱ្យថែទាំសុខភាព រក្សាគម្លាតសង្គម ក្រោយមានសិក្ខាកាមយោធាកម្ពុជា ៣រូប នៅរុស្ស៉ី ឆ្លងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
លោក ទៀ បាញ់ ក្រើនរំឮកនិស្សិតខ្មែរនៅបរទេសឱ្យថែទាំសុខភាព រក្សាគម្លាតសង្គម ក្រោយមានសិក្ខាកាមយោធាកម្ពុជា ៣រូប នៅរុស្ស៉ី ឆ្លងជំងឺកូវីដ-១៩ លោក ទៀ បាញ់ ក្រើនរំឮកនិស្សិតខ្មែរនៅបរទេសឱ្យថែទាំសុខភាព រក្សាគម្លាតសង្គម ក្រោយមានសិក្ខាកាមយោធាកម្ពុជា ៣រូប នៅរុស្ស៉ី ឆ្លងជំងឺកូវីដ-១៩

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានក្រើនរំឮកដល់សិស្ស និស្សិតខ្មែរ ដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានា សូមថែទាំសុខភាព អនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួនក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ COVID-19 ក្រោយមានសិក្ខាកាមយោធាកម្ពុជា ៣រូប នៅប្រទេសរុស្ស៉ី បានឆ្លងជំងឺកូវីដ-១៩។

តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «សូមក្មួយៗ សិស្ស និស្សិត ដែលកំពុងសិក្សានៅតាមបណ្តាប្រទេសនានា ថែទាំសុខភាព អនាម័យឱ្យបានល្អ និងរក្សាគម្លាតសង្គម (Social Distancing) ព្រមទាំងអនុវត្តនូវវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ COVID-19»៕

អត្ថបទទាក់ទង