ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំឱ្យវិទ្យុអាស៊ីសេរី និងមេធាវីប្រឆាំងមួយរូបសិក្សាស្វែងយល់ឱ្យបានច្បាស់ពីខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 42
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំឱ្យវិទ្យុអាស៊ីសេរី និងមេធាវីប្រឆាំងមួយរូបសិក្សាស្វែងយល់ឱ្យបានច្បាស់ពីខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំឱ្យវិទ្យុអាស៊ីសេរី និងមេធាវីប្រឆាំងមួយរូបសិក្សាស្វែងយល់ឱ្យបានច្បាស់ពីខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកទៅកាន់វិទ្យុអាស៊ីសេរី និងមេធាវីមួយរូបដែលមាននិន្នាការទៅខាងក្រុមប្រឆាំងថា សូមឱ្យសិក្សាស្វែងយល់ពីខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌដែលបានចែងថា « ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា ប្រសិនបើជនត្រូវចោទនេះ ត្រូវបានចោទប្រកាន់អំពីបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ ការត្រួតពិនិត្យតាមផ្លូវតុលាការ មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំឱ្យគោរពកាតព្វកិច្ចមួយឬច្រើនដូចតទៅ៖
១- មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ។ ២- …….»។

លោក គឹម សន្តិភាព បានសរសេរនៅក្នុងហ្វេសប៊ុកថា៖ « សូមបញ្ជាក់ជូនRFA និងលោកបណ្ឌិតមេធាវី! បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌកំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរក្នុងការសម្រេចដាក់អោយជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោកបណ្ឌិតមេធាវីមើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកបណ្ឌិតមេធាវីចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាពក្នុងការវិភាគរឿងផ្សេងទៀតឡើយ! សូមលោកបណ្ឌិតមេធាវីកុំតាំងខ្លួនតាមការបញ្ជោររបស់RFA ជាអ្នកវិភាគស្អីគេនោះ ឈប់បានឈប់ទៅ! ប្រសិនបើFRA ខ្វះអ្នកវិភាគផ្នែកច្បាប់អោយបានត្រឹមត្រូវបែបនេះ អាចទាក់ទងទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើមេធាវីដែលមានសមត្ថភាពមកវិភាគផ្នែកច្បាប់ជូន។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរី លោកបណ្ឌិតមេធាវី ហៀង ឬទ្ធី បានលើកឡើងនៅក្នុងបទសម្ភាសន៍ថា តាមដីកា កាលណាគេដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពចេញពីពន្ធនាគារហើយ គេមិនដែលមានដាក់ឃុំក្នុងផ្ទះនោះទេ ប៉ុន្តែគេគ្រាន់តែមានកម្រិតមួយថា ឱ្យជនជាប់ចោទត្រូវមកបង្ហាញខ្លួននៅមុខចៅក្រមឬតុលាការមួយខែម្តងៗ។

គួរបញ្ជាក់ថា នៅក្នុងខ្លឹមសារនៃមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ការត្រួតពិនិត្យតាមផ្លូវតុលាការ មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំឱ្យគោរពកាតព្វកិច្ចមួយឬច្រើនដែលចំណុចមួយដែលសំខាន់នោះ គឺ «មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ»៕

អត្ថបទទាក់ទង