ខ្មែរប៉ុស្ដិ៍ Close

សេចក្តីថ្លែងការណ៍ក្រសួងយុត្តិធម៌៖ ការដែលទណ្ឌិត សម រង្ស៉ី និយាយថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 32
សេចក្តីថ្លែងការណ៍ក្រសួងយុត្តិធម៌៖ ការដែលទណ្ឌិត សម រង្ស៉ី និយាយថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ សេចក្តីថ្លែងការណ៍ក្រសួងយុត្តិធម៌៖ ការដែលទណ្ឌិត សម រង្ស៉ី និយាយថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ

ក្រសួងយុត្តិធម៌កម្ពុជា បានចេញមកច្រានចោលចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ ទន្ទឹមនឹងការច្រានចោលក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ បានចាត់ទុកការលើកឡើងរបស់ទណ្ឌិតដែលតែងតែរត់គេចពីសំណាញ់ច្បាប់រូបនេះថា ជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ ដែលទណ្ឌិត សម រង្ស៉ី គួរសាកសួរព័ត៌មានអំពីរឿងនេះឲ្យបានច្បាស់លាស់ជាមួយមេធាវីរបស់ជនត្រូវចោទ កឹម សុខា ត្បិតលោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ការចេញមកច្រានចោលរបស់របស់ក្រសួងយុត្តិធម៌នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី អ្នកទោសរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបម្រើប្រយោជន៍បរទេសប្រឆាំងប្រយោជន៍ជាតិកម្ពុជា កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា កន្លងទៅនេះ បានលើកឡើងថា លោក កឹម សុខា នឹងត្រូវដោះលែងយ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដែលនីតិវិធីរបស់តុលាការ ព្រោះលោក កឹម សុខា មិនមានទោសទណ្ឌអ្វីនោះឡើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា ការផ្តល់នូវអំណះអំណាងអំពីច្បាប់ដោយមានលក្ខណៈជាការបំភ្លៃ និងបំភ័ន្តដែលអាចធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំអំពីការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ដោយតុលាការដែលជាស្ថាប័នឯករាជ្យ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងយុត្តិធម៌ បានអះអាងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសជាប្រភេទបទល្មើសក្បត់ជាតិ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

មួយវិញទៀត លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។

«យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនដែលសម្រេចឡើងដោយចៅក្រមស៊ើបសួរសម្រាប់បទឧក្រិដ្ឋ គឺអាចមានរយៈពេល ៦ខែ និងអាចពន្យារពេលម្តងបាន ៦ខែចំនួនពីរដង។ ការណ៍ដែលទណ្ឌិត សម រង្ស៉ី ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៉ីសេរីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនិយាយថា ការឃុំខ្លួននឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ ដែលទណ្ឌិត សម រង្ស៉ី គួរសាកសួរព័ត៌មានអំពីរឿងនេះឱ្យបានច្បាស់លាស់ជាមួយមេធាវីរបស់ជនត្រូវចោទ កឹម សុខា ត្បិតអីលោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន ១៨ ខែនោះឡើយ»។ នេះជាការបញ្ជាក់របស់ក្រសួងយុត្តិធម៌។

ក្រសួងបញ្ជាក់ទៀតថា សំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងជនត្រូវចោទឈ្មោះ កឹម សុខា បច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរត្រូវសម្រេចអំពីចំណាត់ការនានាលើសំណុំរឿងនេះ តាមឆន្ទានុសិទ្ធិដោយឯករាជ្យរបស់ខ្លួន និងដោយផ្អែកលើអង្គហេតុ ភស្តុតាង ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទទួលសំពាធពីបរទេស ឬបុគ្គលណាមួយឡើយ។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថា ច្បាប់បារាំងការឃុំខ្លួនមានរយៈពេលត្រឹមតែពីរថ្ងៃផងដែរ។ ក្រសួងបានបញ្ជាក់ថា ការអះអាងនេះ គឺជារឿងបោកប្រាស់ និងជាការនិយាយដោយបំភាន់របស់ទណ្ឌិត សម រង្ស៉ី ដែលជាជនជាតិបារាំង មិនចេះច្បាប់បារាំងអីបន្តិចសោះ។

ក្រសួងរំពឹងថា សាធារណជននឹងជ្រាបអំពីរឿងនេះ មិនជឿងតាមការបំភ្លៃ និងញុះញង់របស់ទណ្ឌិត សម រង្ស៉ី នោះឡើយ៕

អត្ថបទទាក់ទង