ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់និស្សិតខិតខំពង្រឹងចំណេះដឹង ដើម្បីប្រឡងជាប់មន្ត្រីរាជការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់និស្សិតខិតខំពង្រឹងចំណេះដឹង ដើម្បីប្រឡងជាប់មន្ត្រីរាជការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់និស្សិតខិតខំពង្រឹងចំណេះដឹង ដើម្បីប្រឡងជាប់មន្ត្រីរាជការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យគ្រឹះស្ថានអប់រំទំាងអស់ពង្រឹងគុណភាពបណ្តុះបណ្តាលឲ្យកាន់តែខ្ពស់ទៅៗ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់សិស្សនិសិ្សតត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវបន្តទៀត ទោះបីជាពេលនេះ មានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ក្តី ត្រូវតែបន្តសិក្សាជាប្រចំា ពីព្រោះការសិក្សាមិនចប់នោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតរបស់វិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្ថែមថា សម័យនេះ ជាសម័យប្រកួតប្រជែងសមត្ថភាព ទើបការចូលធ្វើការរដ្ឋ ឬឯកជន គឺត្រូវការគុណភាពសមត្ថភាពជាចម្បង ហើយចំពោះស្ថាប័នសាធារណ នៅពេលមានការជ្រើសរើសម្តងៗ មានបេក្ខជនរាប់រយនាក់ដាក់ពាក្យប្រឡងហើយការជ្រើសរើសយកតែ១០ ឬ២០នាក់តែប៉ុណ្ណោះ។ លោកបានគូសបញ្ជាក់ថា សម័យនេះ អ្នកចេះ គឺជាប់ បើប្រឡងមិនជាប់ កុំថាគេពុករលួយ ត្រូវទទួលស្គាល់សមត្ថភាពខ្លួនឯង ទន្ទឹមនឹងនេះទីផ្សារការងារ គេមិនដែលយកមនុស្សគ្មានសមត្ថភាពទៅធ្វើការនោះទេ ហើយថា បើចង់អភិវឌ្ឍន៍ស្ថាប័ន គឺគេត្រូវពង្រឹងពីគុណភាពធនធានមនុស្សនេះជាមុន៕

អត្ថបទទាក់ទង