លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ទោះកម្ពស់ទឹកធ្លាក់ចុះសល់ត្រឹមតែមួយម៉ែត្រក៏អុំទូកដែរ គ្មានការលុបចោលព្រះរាជពិធីបុណ្យអុំទូកនោះឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ទោះកម្ពស់ទឹកធ្លាក់ចុះសល់ត្រឹមតែមួយម៉ែត្រ ក៏នៅតែអុំទូកដែរ គ្មានការលុបចោលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិសរុប១,១៨៣នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមកចូលរួមព្រះរាជពិធីបុណ្យអុំទូកឱ្យបានច្រើនកុះករ ហើយលោកក៏ចង់ឃើញអ្នកដែលចូលមកដើម្បីចាប់រូបលោកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ៕