ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 68
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩, រក្សាបានលំនឹងសង្គមសេដ្ឋកិច្ច និងឈានទៅបើកប្រទេសទាំងស្រុងឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដែលពិធីនេះធ្វើឡើង នៅសុខាភ្នំពេញ និងរៀបចំឡើងដោយវិទ្យាស្ថាន CDRI ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានក្លាយទៅជាវិញ្ញាសាជាក់ស្តែងមួយដើម្បីសាកល្បងភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា សមត្ថភាពនៃប្រព័ន្ធសុខាភិបាល និងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា នៅក្នុងការឆ្លើយតបនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ទាំងទំហំ និងទាំងជម្រៅនៃការប៉ះពាល់លើសង្គមសេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពនោះ កម្ពុជា មិនត្រឹមតែត្រូវប្រយុទ្ធលើសមរភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រយុទ្ធនៅក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដោយរួមបញ្ចូលទាំងការរក្សាលំនឹងអាជីវកម្ម លំនឹងជីវភាពប្រជាពលរដ្ឋ និងលំនឹងសតិអារម្មណ៍របស់ប្រជាជនជារួមអទៀតផង។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាបន្តរងនូវផលប៉ះទង្គិចពីវិបត្តិទាំងនេះក៏ដោយ ក៏កម្ពុជានៅតែមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តន៍រយៈពេលវែងនោះទេ ពោលគឺរាជរដ្ឋាភិបាលនៅតែរក្សាគោលដៅក្នុងការសម្រេចឱ្យបាននូវមហិច្ឆិតារបស់ខ្លួនដដែល ពោលគឺកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង