ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋម្នាក់ៗ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 141
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋម្នាក់ៗ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋម្នាក់ៗ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋម្នាក់ៗ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាដើមហេតុនៃការបំពុលសង្គម និងបំភ័យប្រជាពលរដ្ឋ។

លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់ៗដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពីព្រោះការចូលរួមរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺមានប្រសិទ្ធភាពបំផុតដើម្បីបន្សាប និងលុបបំបាត់ព័ត៌មានក្លែងក្លាយ៕

អត្ថបទទាក់ទង