ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកា ៣០លានដុល្លារ ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 30
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកា ៣០លានដុល្លារ ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកា ៣០លានដុល្លារ ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ចាប់តាំងពីពេលនេះ ហើយប្រសិនបើនៅតែមិនទាន់រកឃើញឱសថព្យាបាលជំងឺនេះទៀត រាជរដ្ឋាភិបាលក៏ត្រៀមនូវកញ្ចប់ថវិកាមួយចំនួនទៀតផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនឹងបញ្ហាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (Covid-19) ក្រសួងសុខាភិបាល បានចាត់វិធានការ លើកពីការការពារការរីករាលដាលនៃវីរុស Covid-19 ព្រមទាំងគិតគូររកវិធានការជាប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រ, វិធានការឆ្លើយតបបន្ទាន់, រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយនៅហ្នឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហាដែលអាចកើតមានជាយថាហេតុឱ្យបានទាន់ពេលវេលាក្នុងស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និងបង្កើនធនធានបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ពាក់ព័ន្ធវីរុសតាមរយៈលេខទំនាក់ទំនង បន្ទាន់លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ជាដើម។

លើសពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌ រួមជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធ នឹងការការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ដោយគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជា ស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស។

អត្ថបទទាក់ទង