ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសេដ្ឋកិច្ច ជូនដំណឹងដល់ម្ចាស់កាស៊ីណូទាំងអស់ អនុវត្តន៍បទបញ្ជាសម្តេចតេជោ ហ៊ុន សែន បញ្ឈប់សកម្មភាពអាជីវកម្មចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ រហូតមានការជូនដំណឹងថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកសារ 40
ក្រសួងសេដ្ឋកិច្ច ជូនដំណឹងដល់ម្ចាស់កាស៊ីណូទាំងអស់ អនុវត្តន៍បទបញ្ជាសម្តេចតេជោ ហ៊ុន សែន បញ្ឈប់សកម្មភាពអាជីវកម្មចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ រហូតមានការជូនដំណឹងថ្មី ក្រសួងសេដ្ឋកិច្ច ជូនដំណឹងដល់ម្ចាស់កាស៊ីណូទាំងអស់ អនុវត្តន៍បទបញ្ជាសម្តេចតេជោ ហ៊ុន សែន បញ្ឈប់សកម្មភាពអាជីវកម្មចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ រហូតមានការជូនដំណឹងថ្មី

ភ្លាមៗបន្ទាប់មានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបញ្ឈប់សកម្មភាពអាជីវកម្មកាស៊ីណូទាំងអស់នៅកម្ពុជា ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩, នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងផ្លូវការ ប្រាប់ដល់ម្ចាស់កាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៤៖០០នាទី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅរហូតដល់មានការជូនដំណឹងថ្មី។

ជាមួយគ្នានេះក្រសួងបញ្ជាក់ថា ចំពោះការតព្វកិច្ចចំណូឡប្រចាំខែ ត្រូវបានលើកលែងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅរហូតដល់ថ្ងៃអនុញ្ញាត ឲ្យបើកដំណើរការអាជីវកម្មឡើងវិញ។ ក្នុងករណីអនុវត្តផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច នឹងចាត់វិធានការតាមច្បាប់ជាធរមាន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលនេះជាវិធានការថ្មី ដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាល និងចម្លងនៃវីរុសកូវីដ-១៩៕ Fresh News

អត្ថបទទាក់ទង