ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាផ្តល់ថវិកាបដិភាគសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋចំនួន ២៩គ្រួសារ ដើមឆ្នាំ២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
អាជ្ញាធរជាតិអប្សរាផ្តល់ថវិកាបដិភាគសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋចំនួន ២៩គ្រួសារ ដើមឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាផ្តល់ថវិកាបដិភាគសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋចំនួន ២៩គ្រួសារ ដើមឆ្នាំ២០២០

នៅខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរបានចំនួន២៩ គ្រួសារ នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បង្គន់ចំនួន២៩នេះ តាមរយៈពីការប្រើប្រាស់ថវិកាបដិភាគរបស់គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹកនិងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ PAAGERA នៃអាជ្ញាធរជាតិអប្សរា ចំនួន៤០% និងម្ចាស់សំណើចំណាយ៦០%។

ការចូលរួមចំណែកនេះ គឺដើម្បីឱ្យប្រជាជនដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ មានបង្គន់អនាម័យសម្រាប់ប្រើប្រាស់អោយបានគ្រប់គ្នា ចៀសវាងការបន្ទោរបង់ពាសវាលពាសកាល កាត់បន្ថយជំងឺឆ្លងផ្សេងៗ ជំរុញឱ្យអ្នកស្រុកអង្គរចេះរស់នៅស្អាត មានអនាម័យ និងចូលរួមលើកកម្ពស់បរិស្ថានតំបន់អង្គរទាំងមូលផងដែរ។

សូមរំឭកថា ចាប់តាំងពីខែសីហាឆ្នាំ២០១៨មក ហើយគិតមកដល់ពេលពេលនេះ គម្រោង PAAGERA នៃអាជ្ញាធរជាតិអប្សរាបានចូលរួមបដិភាគក្នុងការសាងសង់បង្គន់អនាម័យបាន ១១១០បង្គន់ហើយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕