ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរ ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៣៤សំណើ ក្នុងខែតុលា ឆ្នាំ២០២១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរ ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៣៤សំណើ ក្នុងខែតុលា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរ ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៣៤សំណើ ក្នុងខែតុលា ឆ្នាំ២០២១

លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ បានចំនួន៦៣សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៣៤សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកអង្គរធំបានចំនួន១១សំណើ ស្រុកពួកបានចំនួន១៣សំណើ និងក្រុងសៀមរាបបានចំនួន១០សំណើ សរុបចំនួន៣៤សំណើ។ ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ជួយឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ រួមទាំងថវិកាជូនគ្រួសារខ្វះខាត ចាស់ជរា កុមារមានជំងឺ ជនពិការ កិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។

ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា នឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទទាក់ទង