ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ រយៈពេល២ថ្ងៃ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានជាទីមោទនៈ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 48
កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ រយៈពេល២ថ្ងៃ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានជាទីមោទនៈ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ រយៈពេល២ថ្ងៃ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានជាទីមោទនៈ

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ មកដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានគួរជាទីមោទនៈ។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យនេះ ស្ថិតក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។
សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស៕

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោកហាប់ គឹមអាន,លោកហ៊ុ រិទ្ធី,លោករដ្ឋ ផល្លីន