ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42
អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤ អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណចំនួន៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី៤

វត្ថុបុរាណចំនួន៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរកឃើញនាពេលកន្លងមក បានសម្រេចប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីយកមកថែរក្សា និងអភិរក្សបន្តទៀត។

ពិធីប្រគល់ទទួលវត្ថុបុរាណទាំង៥ប្រភេទនេះ ត្រូវបានទទួលដោយផ្ទាល់ពីសំណាក់ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់និងដាំកូនឈើនាបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១។

វត្ថុបុរាណដែលអាជ្ញាធរជាតិអប្សរា បានទទួលក្នុងឱកាសនោះរួមមាន៖

  1. សសរពេជ្យមួយកំណាត់តូច
  2. កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ
  3. ឆ្នាំងថ្នាំមួយ
  4. ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក
  5. បង្គោលព្រះទិស មួយដុំ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណពីស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនានាដែលបានប្រទះឃើញនិងស្ម័គ្រប្រគល់ជូនអាជ្ញាធរជាតិអប្សរា ធ្វើការថែរក្សា និងអភិរក្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ៕

អត្ថបទទាក់ទង