ខ្មែរប៉ុស្ដិ៍ Close

គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុងវូហានបានត្រឡប់មកបម្រើការងារវិញបន្ទាប់ពីបានជាសះស្បើយ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 153
គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុងវូហានបានត្រឡប់មកបម្រើការងារវិញបន្ទាប់ពីបានជាសះស្បើយ គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុងវូហានបានត្រឡប់មកបម្រើការងារវិញបន្ទាប់ពីបានជាសះស្បើយ

គិលានុបដ្ឋាយិកាម្នាក់នៅទីក្រុងវូហាន បានត្រឡប់មកបម្រើការងារវិញហើយបន្ទាប់ពីបានជាសះស្បើយពីវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ។ នាង Guo Qin អាយុ៣៨ឆ្នាំ ជាគិលានុបដ្ឋាយិកាធ្វើការនៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់នៃមន្ទីពេទ្យ Zhongnan  នៃសាកលវិទ្យាល័យវូហាន ក្នុងក្រុងវូហាន បានត្រឡប់មកបំពេញការងារឡើងវិញបន្ទាប់ពីបានដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

នាង Guo Qin បានបំពេញការងារនេះអស់១៥ឆ្នាំមកហើយ ហើយនៅពេលដែលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ នាងធ្វើការមិនតិចជាង១០ម៉ោងក្នុងមួយថ្ងៃនោះទេ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។

នាងចាប់ផ្ដើមមានរោគសញ្ញានៃការឆ្លងវីរុសនេះនៅថ្ងៃទី ១២ខែមករា ដោយសីតុណ្ហភាពក្នុងខ្លួនឡើងដល់ ៣៧.៨អង្សា និងមានការឈឺចុកចាប់ក្នុងពោះ។

អត្ថបទទាក់ទង