ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កីឡា - សុខភាព 60
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់បន្ថែមនទៀត ខណៈអ្នកជំងឺចំនួន ១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ-១៩ ថ្មីទាំង២នាក់នេះ រួមមាន៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ៧៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ម្ពុជាកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  2. ស្ត្រីជនជាតិខ្មែរអាយុ ៤៣ឆ្នាំ មាអាសយដ្ឋាននៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

ចំណែកឯអ្នកដែលបានជាសះស្បើយនោះគឺស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២០នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង