ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះ២៨នាក់ ជាករណីឆ្លងក្នុងសហគមន៍ ខណៈអ្នកជាសះស្បើយ ២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 80
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះ២៨នាក់ ជាករណីឆ្លងក្នុងសហគមន៍ ខណៈអ្នកជាសះស្បើយ ២នាក់ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះ២៨នាក់ ជាករណីឆ្លងក្នុងសហគមន៍ ខណៈអ្នកជាសះស្បើយ ២នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន ២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។

អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន ១៧នាក់, ជនជាតិខ្មែរ ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ-១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូណេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរ អាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់៕

អត្ថបទទាក់ទង