ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្មមួយកន្លែង ក្នុងខណ្ឌដូនពេញ ជាអចិន្ត្រៃយ៍

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 46
អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្មមួយកន្លែង ក្នុងខណ្ឌដូនពេញ ជាអចិន្ត្រៃយ៍ អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្មមួយកន្លែង ក្នុងខណ្ឌដូនពេញ ជាអចិន្ត្រៃយ៍

ក្រោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ បានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះ Love Guo Ji ដែលមានអាសយ័ដ្ឋាននៅអាគារលេខ៣៧ ផ្លូវលេខ២២២ កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានធ្វើអាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេ ពុំមានលិខិតអនុញ្ញាត និងមិនបានសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សមត្ថកិច្ចពាក់ព័ន្ធបានសម្រេចបិទទីតាំងនោះជាអចិន្ត្រៃយ៍តែម្តង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ ខែមីនា អាជ្ញាធរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជា ការឯកភាពរាជ ធានីភ្នំពេញ បានចុះបិទទីតាំងអាជីវកម្ម លួចលាក់បើកខារ៉ាអូខេចំនួន៣ទីតាំង ផ្សេងគ្នា និងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលមិនគោរពតាមការណែនាំរបស់ អាជ្ញាធរដែនដី ក៏ដូចក្រសួងសុខាភិបាល ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ.១៩។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតាម មើលទីតាំងណាដែលលួចបើកខារ៉ាអូខេ ឬក្លឹបម្សាន្តលួចលាក់ ត្រូវចុះបិទ ភ្លាមៗដោយ គ្មានការលើកលែង និងត្រូវអនុវត្តន៍ទៅតាមច្បាប់៕

អត្ថបទទាក់ទង