ខ្មែរប៉ុស្ដិ៍ Close

សេចក្តីជូនដំណឹងអំពី «ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37

ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយពាក់ព័ន្ធករណី «ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ» នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីជំរាបជូនសាធារណៈជនបានជ្រាប និងវិធានការប្រុងប្រយ័ត្នខ្លួន។ នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺប្រភេទនេះ អ្នកដំណើរដែលមានគម្រោងធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។

ក្រសួងសុខាភិបាល បានបញ្ជាក់តាមសេចក្តីជូនដំណឹងថា មិនទាន់មានករណីជំងឺប្រភេទខាងលើនេះ នៅប្រទេសកម្ពុជានៅឡើយ ហើយក្រសួងកំពុងតែតាមដានដោយយកចិត្តទុកបំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោក។

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុង៖

អត្ថបទទាក់ទង