កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៩១នាក់ អ្នកជាសះស្បើយចំនួន ៦១៨នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៩១នាក់ អ្នកជាសះស្បើយចំនួន ៦១៨នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨៣នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨០ ២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៣ ៤២១នាក់ និងស្លាប់សរុបចំនួន ១ ៥០៧នាក់៕