ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរបរទេសជិត ២ ពាន់នាក់ ចូលទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1322
ភ្ញៀវទេសចរបរទេសជិត ២ ពាន់នាក់ ចូលទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរបរទេសជិត ២ ពាន់នាក់ ចូលទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរបរទេសចំនួន ១,៩៨១នាក់ បានចូលអង្គុយទស្សនាការប្រណាំងទូក និងបណ្ដែតប្រទីបលើវេទិកាទេសចរណ៍។

ដូចរៀងរាល់ឆ្នាំដែរ ក្រសួងទេសចរណ៍ បានរៀបចំឲ្យមានវេទិកាទេសចរណ៍ សម្រាប់ឲ្យភ្ញៀវទេសចរចូលទស្សនាការប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះរមរាជវាំង រយៈពេលបីថ្ងៃពេញ។ វេទិកាទេសចរណ៍នេះ មានការបកប្រែជា៣ភាសារ៖ ភាសាអង់គ្លេស បារាំង និងភាសាចិន ព្រមទាំងមានការផ្តល់ជូននូវទឹកបរិសុទ្ធ ភេសជ្ជៈ និងសេវាកម្មផ្សេងៗទៀតផងដែរ។

លោកបានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍សម្រាប់អង្គុយទស្សនាការប្រណាំងទូកនៅមុខព្រះរមរាជវាំងនេះ ជាការទាក់ទាញភ្ញៀវវទេសចរអន្តជាតិឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសលើកទឹកចិត្តដល់ជនបរទេសស្វែងយល់វប្បធម៌ខ្មែរថែមទៀត៕

អត្ថបទទាក់ទង