ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ស្តីពី ការតភ្ជាប់វប្បធម៌ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ស្តីពី ការតភ្ជាប់វប្បធម៌ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ស្តីពី ការតភ្ជាប់វប្បធម៌ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ចាប់ពីថ្ងៃទី៦ ដល់ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួម។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមទិសស្លោក «ធ្វើការតភ្ជាប់វប្បធម៌ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច» និងមានការយាងចូលរួមជាអធិបបើកដោយព្រះអង្គម្ចាស់អាប៊ូដាប៊ី និងមានការចូលរួមពីរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន និងប្រតិភូជាង ៥,០០០នាក់មកពីប្រទេសជាសមាជិក១២១ និងស្តង់តាំងពិព័រណ៍ជាង២០០។

កិច្ចប្រជុំនេះ មានការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តល្អបំផុត បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ របស់ប្រទេសនានានៅក្នុងពិភពលោក ក្នុងវិស័យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងការដឹកជញ្ជូន សម្រាប់យកទៅពិចារណាក្នុងការបង្កើតគោលនយោបាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមថ្លែងសុន្ទរកថាស្តីពីប្រព័ន្ធដឹកជញ្ជូនអនាគត និងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍការដឹកជញ្ជូនពហុប្រភេទ និងគម្រោងស្តារ និងអភិវឌ្ឍផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាផងដែរ៕

អត្ថបទទាក់ទង