ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវីដេអូ៖ មក​ដឹង​របៀប «ចុះ​បញ្ជី​យានយន្ត» អន​ឡាញ​ត្រឹម១​ថ្ងៃ​បាន​ស្រេច​មិន​ចាំ​យូរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 128
ទស្សនាវីដេអូ៖ មក​ដឹង​របៀប «ចុះ​បញ្ជី​យានយន្ត» អន​ឡាញ​ត្រឹម១​ថ្ងៃ​បាន​ស្រេច​មិន​ចាំ​យូរ ទស្សនាវីដេអូ៖ មក​ដឹង​របៀប «ចុះ​បញ្ជី​យានយន្ត» អន​ឡាញ​ត្រឹម១​ថ្ងៃ​បាន​ស្រេច​មិន​ចាំ​យូរ

ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​អន​ឡាញ​ស្វ័យ​ប្រវត្តិកម្ម បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ច្រើន​មែន​ទែន រហូត​ដល់​អ្នក​មិន​ចាំបាច់​ទៅ​ដល់​ទីតាំង​ផ្ទាល់​ទៀត​នោះ​ទេ តួ​យ៉ាង​ដូច​ជា ថ្មីៗ​នេះ​ក្រសួង​ក៏​បាន​បង្កើត​ជា​វីដេអូ​បង្ហាញ​ពី​ដំណើរការ​ចុះ​បញ្ជី អ្នក​គ្រាន់​តែ​​អនុវត្ត​តាម​ការ​ណែនាំ​ ដោយ​ចំណាយ​ពេល​យ៉ាង​យូរ​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ។

ការ​ចុះបញ្ជីយានយន្ត និង​ផ្ដល់ប័ណ្ណ​បើកបរ​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (អនឡាញ) ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ ក្នុង​ការ​ ជ្រើសរើស​ផ្លាក​លេខ​ដែល​ខ្លួន​ស្រឡាញ់ ប្រភេទ​ផ្លាក​លេខ តម្លៃ ទីតាំង​ដែល​ត្រូវ​ទៅ​ធ្វើ ឯកសារ​ចាំបាច់​ដើម្បី​ចុះបញ្ជី ណាត់​ពេលវេលា​ធ្វើ​ឆៀក និង​ពេលវេលា​ទទួល​បាន​ផ្លាក​លេខ​ជា​ដើម។

ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ថ្មី «ចុះ​បញ្ជី​យានយន្ត» អនឡាញ មាន ៧​ដំណាក់កាល ក្រោយ​បង្កើត​ Account រួច។ ដំណាក់កាល​ទាំង​នោះ​មាន​ជាអាទិ៍៖

១. ព័ត៌មាន​ម្ចាស់​រថយន្ត

២. ផ្លាកលេខ

៣. ឯកសារ​ភ្ជាប់

៤. ព័ត៌មាន​រថយន្ត

៥. កាលវិភាគ​ទទួល

៦. ផ្ទៀងផ្ទាត់

៧. ទូទាត់ប្រាក់។

ចំពោះ​ការ​ជ្រើសរើស​ផ្លាក​លេខ​ដែល​ខ្លួន​ស្រឡាញ់ អ្នក​គ្រាន់​តែ​រើស រួច​បំពេញ​បែប​បទ តាម​អនឡាញ​ រួច​បង់​លុយ​តាម​គណនី​របស់​អ្នក ឬ​បញ្ជរបង់ប្រាក់​ដែលនៅ​ជិត​ដូច​ជា តាមវីង, លីហួរវេរលុយ ឬ​ទៅ​ដល់​បរិវេណ​ក្រសួង បង់​នៅ​បញ្ជរ​ទាំង​ពីរ​នេះ​ក៏​បាន។ បន្ទាប់​មក​យក​ឯកសារ​ដែល​រៀប​រាប់​ខា​ង​ក្រោម​ទៅ​កាន់​ក្រសួងសារធាណការ​​ ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​ត្រូវ​ឬ​ខុស រួច​មក​មន្រ្តី​ក៏​ប្រគល់​ជូន​នូវ​សា្លកលេខ និង​កាតគ្រី​ផ្ទាល់​តែ​ម្ដង។

ប្រសិន​ប្រជាពលរដ្ឋ​ចង់​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ គ្រាន់​តែ​ស្កេន​ឯកសារ​មួយ​ចំនួន​ដូចជា៖

  • បង្កាន់​ដៃ​ពន្ធ​យានយន្ត
  • វិក្កយបត្រ ឬ​លិខិត​លក់​ក្នុង​ករណី​យាន​ជំនិះ​ជា​កម្មសិទ្ធិ​ឯកជន
  • វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ
  • អត្តសញ្ញាណប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​ឯកជន

ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ទិញ​ឡាន​ម៉ូតូ​ថ្មី​ជិះ លែង​ខ្វល់​ចំពោះ​បញ្ហា​នេះ ក៏​ដូចជា​អាច​លុប​បំបាត់​ចោល​ទាំង​អស់ នូវ​រាល់​ចំណាយ​ក្រៅ​ផ្លូវ​ការ​។ បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទិញ ឡាន​ម៉ូតូ​ហើយ អាច​អូស​ចេញ​ពី​ហាង​ជិះ​បាន​តែ​ម្ដង។ ជាង​នេះ​ទៀត ស្លាក​លេខ​ដែល​មាន​បង្កប់​លេខ QR Code មាន​លក្ខណៈពិសេស​ អាចបង្ហាញ​ព័ត៌មាន​យានយន្ត​​ដែល​បាន​ចុះ​បញ្ជីនោះ​យ៉ាង​ត្រឹម​ត្រូវ​ ៕

ចង់​ដឹង​ច្បាស់​ទស្សនា​ និងអនុវត្ត​តាម​វីដេអូ​ណែ​នាំ​ខាងក្រោម​៖

អត្ថបទ៖ សប្បាយ

អត្ថបទទាក់ទង