ខ្មែរប៉ុស្ដិ៍ Close

លោក គឹម សន្តិភាព អំពាវនាវដល់អ្នកដែលបានចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិត សម រង្ស៊ី ងាកមកសារភាព ដើម្បីរួចទោស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
លោក គឹម សន្តិភាព អំពាវនាវដល់អ្នកដែលបានចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិត សម រង្ស៊ី ងាកមកសារភាព ដើម្បីរួចទោស លោក គឹម សន្តិភាព អំពាវនាវដល់អ្នកដែលបានចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិត សម រង្ស៊ី ងាកមកសារភាព ដើម្បីរួចទោស

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ជនទាំងឡាយណា ដែលបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី ឱ្យដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ ដើម្បីរួចផុតពីទោស។

លោក គឹម សន្តិភាព បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីទទួលបានការលើកលែងឲ្យរួចផុតពីទោសក្នុងបទ “រួមគំនិតក្បត់” បុគ្គលនោះត្រូវចូលសារភាព មុនការចោទប្រកាន់! សូមបងប្អូន ដែលកំពុងបន្តអនុវត្តផែនការប៉ុងប៉ងរដ្ឋប្រហារនេះ ដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ នោះបងប្អូននឹងរួចផុតពីទោសនេះ ដោយកុំរង់ចាំដល់មានការចោទប្រកាន់!»។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា របស់ទណ្ឌិត សម រង្ស៉ី  ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់។

លើពីនេះទៅទៀត ជាមួយនឹងការប្រកាសវិលចូលស្រុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីធ្វើរដ្ឋប្រហារ ទណ្ឌិត សម រង្ស៉ី បានអំពាវនាវដល់កងទ័ព ឱ្យផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចូលរួមក្នុងចលនារបស់ខ្លួន ព្រមទាំងប្រមាថ និងអំពាវនាវដល់ព្រះមហាក្សត្រ ឱ្យដាក់រាជ្យថែមទៀត៕

អត្ថបទទាក់ទង