ខ្មែរប៉ុស្ដិ៍ Close

សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនចូលរួមផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនចូលរួមផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនចូលរួមផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានអះអាងថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់ ចំពោះក្រុមឧក្រិដ្ឋជនទាំងឡាយណាស ដែលមានគំនិតចូលរួមក្នុងផែនការ​ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការប្រកាសរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទាមខុសច្បាប់ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។

លោក គឹម សន្តិភាព ក៏បានបន្តក្រើនរំលឹកជាថ្មីទៅក្រុមមនុស្ស ដែលគាំទ្រឧក្រិដ្ឋជន សម រង្ស៉ី ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខឲ្យចូលខ្លួនទៅសារភាពទោសកំហុសដើម្បីរួចផុតពីការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។ ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកឲ្យរួចផុតពីទោសទណ្ឌ»។

ការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងបន្ទាប់ពីឧក្រិដ្ឋជន សម រង្ស៉ី ធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៉ីសេរី (RFA) ដោយបានថ្លែង និងអុចអាលប្រជាពលរដ្ឋកម្ពុជាយ៉ាងដូច្នេះថា៖ «៩ វិច្ឆិកានេះ ប្រជារាស្ត្រត្រូវតែងើបឈរ យើងទៅទាត់ផ្ទះមេភូមិ យើងទៅទាត់ស្នងការប៉ូលីស…»។

បើតាមលោក គឹម សន្តិភាព សម្តីរបស់ឧក្រិដ្ឋជន សម រង្ស៉ី គឺជាសម្តីអ្នកមានចរិតធ្វើរដ្ឋប្រហារ ដែលតែងតែពោលបែបនេះឯង។ លោកថ្លែងថា តាមរយៈសម្តីនេះ គឺជាផែនការមួយ នៃផែនការជាច្រើនទៀតរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងបក្ខពួកក្នុងការធ្វើឲ្យកើតមានរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

សូមបញ្ជាក់ថា ឧក្រិដ្ឋជន សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ខាងមុខ ដើម្បីប្រឆាំងនិងផ្តួលរបបដឹកនាំដោយលោក ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង