ខ្មែរប៉ុស្ដិ៍ Close

វិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅលើខេត្ត ២ នៅជាប់ព្រំដែនកម្ពុជា-ថៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 97
វិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅលើខេត្ត ២ នៅជាប់ព្រំដែនកម្ពុជា-ថៃ វិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅលើខេត្ត ២ នៅជាប់ព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើវិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៃរាជរដ្ឋាភិបាលកម្ពុជា-វឌ្ឍនភាពនៃការគ្រប់គ្រងចំណូលនិងការចាត់ចែងចំណាយសាធារណៈ នៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គលេខាធិការរងនៃគណៈលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យសរុបប្រមាណ ៣៥០ នាក់។

លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្ត បានសម្របសម្រួល និងសហការរៀបចំនូវកម្មវិធីសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ សម្រាប់ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីគោលនយោបាយរបល់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ជូនថ្នាក់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្តបានបន្តទៀតថា នេះជាលើកទី៣ ហើយដែលរដ្ឋបាលខេត្តបានសម្របសម្រួលសហការជាមួយអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមកម្មវិធីវិបស្សនាបែបនេះ ដែលផ្តោត និងផ្តល់សារៈសំខាន់ការស្វែងយល់ស៊ីជម្រៅ បញ្ជេញមតិយោបល់ សំណួរចម្លើយ និងទស្សនៈរបស់អ្នកចូលរួមជាមន្ត្រីរាជការផងដែរ។

លោកបានបន្តថា ការរៀបចំវិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវឌ្ឍនភាពនៃការគ្រប់គ្រងចំណូលនិងចាត់ចែងចំណាយសាធារណៈគឺជាកាលានុវត្តភាពដ៏កម្រនិងមានលក្ខណៈវិសេសសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់យើងនៅថ្នាក់មូលដ្ឋានព្រោះនេះជាផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងបង្កើនសមត្ថភាព។

តាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីដោះស្រាយនូវបញញហាប្រឈម និងពិនិត្យពិចារណាអំពីលទ្ធភាពនៃការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ជាប្រព័ន្ធទាំង៣ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងសំខាន់ជាងគេមកលើរដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមាន កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឬហៅថាកម្មវិធីកែទម្រង់តាមបែបវិមជ្ឍការ និងវិសហមជ្ឍការ។

ទន្ទឹមនេះ លោកក៏បានជំរុញដល់មន្រ្តីជំនាញទាំងអស់ត្រូវខិតខំរៀនសូត្រ ស្តាប់ការណែនាំពីគ្រូបង្គោល និងលើកឡើងជាសំនួរអោយបានផុលផុសសំរាប់ដកពិសោធន៏ការងារ ក្នុងការអនុត្តការងារជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។

ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ មានឆន្ទៈក្នុងការដឹកនាំអង្គភាពរបស់ខ្លួន ព្រោះថាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសាធាណៈនៅខេត្តប៉ៃលិននិងខេត្តបន្ទាយមានជ័យប្រកបដោយលទ្ធផលល្អនិងមានគុណភាព។

លោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៏ថាការធ្វើវិបស្សនានេះត្រូវបានរៀបចំរួមគ្នាចំនួន២ខេត្តគឺខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ជាមួយគ្នានេះលោកក៏បានថ្លែងកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិននិងខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថសាធារណៈបានល្អ ព្រមទាំងបានពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អផងដែរ។

លោកលើកឡើងថា ការបើកវគ្គវិបស្សនាស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា វឌ្ឍនភាពនៃការគ្រប់គ្រងចំណូល និងការចាត់ចែងចំណាយសារណៈ ដើម្បីផ្តល់ឱកាសចំពោះថ្នាក់ដឹកនាំ មន្រ្តីជំនាញទាំងអស់បាន យល់ដឹងពីនិតិវិធីនៃការ អនុវត្តការងារជាក់ ស្តែង និងពង្រឹងសមត្ថភាព ប្រកបដោយគុណភាពខ្ពស់ ជាពិសេសដើម្បី ពង្រឹង ភាពជឿទុកចិត្ត នៃថវិកាពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាពផងដែរ។

លោកបន្តទៀតថា ដូច្នេះ ហើយគ្រប់មន្ទីរ អង្គភាពទាំងអស់ត្រូវមានភាពជាដឹកនាំក្នុងការសម្រេចចិត្ត និងអនុវត្តអោយបានត្រឹមត្រូវច្បាស់លាស់សំដៅការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយមានគុណភាព និងទទួលបានលទ្ធផលល្អ ។

ទន្ទឹមនឹងនេះត្រូវសិក្សាស្វែងយល់ពីច្បាប់បទដ្ឋានគតិយុទ្ធនានានៃការគ្រប់គ្រង ប្រើប្រាស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស អោយបានកាន់តែល្អប្រកបដោយគុណភាព និងត្រូវចូលរួមសហការគ្នាទៅវិញទៅមក ក្នុងន័យការអនុវត្តការងារវិស័យហិរញ្ញវត្ថុសាធារណៈ អោយមានចំនេះជំនាញច្បាស់លាស់ ក្នុងន័យអនុវត្តការងារនៅតាមន្ទីរជំនាញរបស់ខ្លួន ដោយផ្អែកលើ លក្ខណៈសម្បត្តិស្នូល៤ គឺឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាវៈ និង វប្បធម៌សេវាសាធាណៈ។

ថ្លែងបិទអង្គវិបស្សនានាឱកាសនោះដែរ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរវាយតំលៃខ្ពស់បំផុត ចំពោះការរៀបចំការដឹកនាំនិងការចូលរួមយ៉ាងសកម្ម ប្រកបដោយឆន្ទៈកែទម្រង់របស់ លោក លោកស្រី ដែលបានរំលេចអោយឃើញតាមរយៈអន្តរសកម្មភាពនៅក្នុងអង្គវិបស្សនា និងក្នុងក្រុមពភាក្សានីមួយៗ។

លោកបានបន្តទៀតទន្ទឹមនិងនេះសង្កេតឃើញថា តាមរយៈកិច្ចពិភាក្សាក្នុងក្រុមនីមួយៗ យើងបានស្រង់និងបូកសរុបចេញនៅបញ្ហាប្រឈម ចំនួនបីគឺបញ្ហាប្រឈម កម្រឹតដឹកនាំ បញ្ហាប្រឈមកម្រិតយុទ្ឋសាស្រ្ត និងបញ្ហាប្រឈមកម្រឹតប្រតិបត្ត/បច្ចេកទេស ព្រមទាំងបញ្ហាដោយឡែក គឺការអនុវត្តលិខិតបទដ្ឋានគិតិយុត្ត យន្តការតាមដាននិងវាយតំលៃនិងយន្តការអន្តរស្ថាប័ន។

ជាចុងក្រោយលោកសូមថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការនៃស្ថាប័ននិងអង្គភាពទាំងអស់ ទាំងថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានផ្សេងទៀត ដែលបានសហការនិងសម្របសម្រួលរៀបចំ វិបស្សនារបស់យើងប្រកបដោយប្រសិទ្ឋភាព សក្តិសិទ្ឋភាព និងប្រកបដោយភាពជាអ្នកដឹកនាំ ៕

អត្ថបទទាក់ទង