ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិនចុះផ្សព្វផ្សាយនៃការមើលទំនិញខូចគុណភាព និងហួសសុពលភាព ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 74

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីជំនាញ និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសសុពលភាព និងពង្រឹងការផ្សព្វផ្សាយនៃការមើលចំនីអាហារនិងទំនិញដែលគ្មានច្បាប់ត្រឹមត្រូវ គ្មានផ្លាកសញ្ញា ហួសសុពលភាព ជូនដល់សិស្សនុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានអោយដឹង៖ដើម្បីរួមចំណែកលើកកម្ពស់សុខភាព អនាម័យ និងពង្រឹងការផ្សព្វផ្សាយទំនិញហួសសុពលភាពនិងខូចគុណភាព សំដៅឆ្លើយតបការទប់ស្កាត់ផលប៉ះពាល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអនុវត្តផែនការរបស់អគ្គនាយកាំកុងត្រូល ក៍ដូចក្រសួងពាណិជ្ជកម្ម អោយបានល្អ សាខាកាំកុងត្រូលខេត្តតែចុះផ្សព្វផ្សាយពន្យល់ណែនាំ ជាប្រចាំដល់ប្រជាពលរដ្ឋនិង អាជីវក ដើម្បីបង្កើតការយល់ដឹងនិងថែរក្សាអនាម័យអោយបានល្អ។ លោកបន្តថា៖ការផ្សព្វផ្សាយដល់សិស្សានុសិស្សនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកលក់ និងសិស្សានុសិស្សអោយយល់ដឹងកាន់តែច្បាស់ ក្នុងន័យជំរុញអោយពួកគាត់ មានការផ្លាស់ប្តូរនូវផ្នត់គំនិត ទម្លាប់ ឬរបៀបរស់នៅមិនល្អប្រចាំថ្ងៃ អោយងៀកមកការទទួលខុសត្រូវនៃការថែរក្សាអនាម័យ នៅពេលបរិភោគអាហារជាប្រចាំ។ទន្ទឹមនឹងនេះ លោកក៏បានសំនូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវ ជ្រើសរើសអាហារអោយបានត្រឹមត្រូវ ជៀសវៀងអោយឆ្ងាញ ពីចំនីអាហារណាដែលមិនត្រឹមត្រូវធ្វើប៉ះពាលដល់សុខភាព។ លោកបញ្ជាក់ថា៖អគ្គនាយកកាំកុងត្រូល បានដើរតួរនាទីសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច និងអប់រំផ្សព្វផ្សាយជាសាធារណៈ នូវចំណេះដឹងជាមូលដ្ឋានអំពី សុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយសូមអោយ បងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែផលចំណេញជាធំ និងសុំអោយទាំងអស់ គ្នារួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូប អាហារលើទីផ្សារ។

តមកលោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្តប៉ៃលិន និងក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសសុពលភាព នៅតាមបណ្តាតូបនានា ស្ថិតនៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងដកហូតទំនិញខូចគុណរួមមានទឹកក្រូចចំនួន៤៨ដប នំស្រួយ១០កញ្ចប់ធំ ទឹកដោះជូរ៦ប្រអប់ ស្កគ្រាប់១៩កញ្ចប់ ម្សៅស៊ុបខ្ន៩០កញ្ចប់តូច ៕

អត្ថបទទាក់ទង