ខ្មែរប៉ុស្ដិ៍ Close

អូបាម៉ាយាំង ប្រាប់ពីម៉ូដសក់របស់ខ្លួនកាលពីការប្រកួតឈ្នះ Stoke City 3 – 0 កាលពីយប់មិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ កីឡា - សុខភាព 43
អូបាម៉ាយាំង ប្រាប់ពីម៉ូដសក់របស់ខ្លួនកាលពីការប្រកួតឈ្នះ Stoke City 3 – 0 កាលពីយប់មិញ អូបាម៉ាយាំង ប្រាប់ពីម៉ូដសក់របស់ខ្លួនកាលពីការប្រកួតឈ្នះ Stoke City 3 – 0 កាលពីយប់មិញ

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវ Stoke City ដោយលទ្ធផល 3 ទល់នឹង 0 កាលពីយប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ ដែលជាជ័យជម្នះទី ១០ ផ្ទួនៗគ្នារបស់ខ្លួននៅក្នុងដីទល់នឹងក្រុម Stoke City នេះ ចាប់ពីឆ្នាំ ១៩៨១ មក។ អ្នកដែលជួយរកគ្រាប់អោយក្រុមកាំភ្លើងធំ Arsenal បានគឺ Pier Emeric Aubameyang នៅនាទីទី៧៥ និង ៨៦ និងមួយគ្រាប់ទៀតរកបានដោយ Alexander Lacazette នៅនាទីទី ៨៩។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតក្រោយពីទទួលបានជ័យជម្នះនៅក្នុងដីនេះ អូបាម៉ាយាំងបានប្រាប់ថា ម៉ូដសក់ពណ៌ទង់ដែងដែលលាបជាប់នឹងចំហៀងសក់ខាងឆ្វេងរបស់ខ្លួនដែលលាបជាអក្សរថា Marina គឺជាឈ្មោះរបស់ជីដូនរបស់ខ្លួនដែលទើបតែបានចែកឋានទៅថ្មីៗនេះ ហើយការលាបសក់នេះ គឺជាការឧទ្ទិសទៅដល់គាត់ផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖