ខ្មែរប៉ុស្ដិ៍ Close

ពិតអត់! UEFA ប្រកាសថា Liverpool គឺជាម្ចាស់ជើងឯក Champions League ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 34
ពិតអត់! UEFA ប្រកាសថា Liverpool គឺជាម្ចាស់ជើងឯក Champions League ២០១៨ ពិតអត់! UEFA ប្រកាសថា Liverpool គឺជាម្ចាស់ជើងឯក Champions League ២០១៨

UEFA បាន​រង​នូវ​កំហុស​ឆ្គង​ដ៏​អាម៉ាស់​ដោយសារ​វេបសាយ​ផ្លូវការ​របស់​ខ្លួន បាន​បង្ហាញ​រួច​ជា​ស្រេច​ថា​ Liverpool ជា​អ្នក​ឈ្នះ​ពាន Champions League បើ​ទោះ​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ Real Madrid នឹង​មក​ដល់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ក៏​ដោយ។ ​នេះ​បើ​តាម​ Dailymail ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​យប់មិញ។


តាម​រយៈ​រូបភាព​​នេះ UEFA ហាក់​បី​ដូច​ជា​ដឹង​មុន​រួច​ជា​ស្រេច​ថា​ក្រុម​ហង្សក្រហម Liverpool នឹង​លើក​ពាន Champions League នា​រដូវ​កាល​នេះ។

ផ្ទាំង​រូបភាព​ស្ថិត​នៅ​ផ្នែក History ផ្នែក​ខាង​លើនៃ​គេហទំព័រ​ផ្លូវ​ការ​របស់ UEFA ​​​បាន​សរសេរ​ថា “Liverpool ឈ្នះ​ពាន​ រដូវ​កាល​ ២០១៧/១៨” រួម​ជាមួយ​រូបភាព​ផ្ទៃ​ខាងក្រោយ មាន​កីឡាករ Cristiano Ronaldo, Toni Kroos, Sergio Ramos, Mohamed Salah, Virgil van Dijk និង Roberto Firmino។ យ៉ាងណាក្តី មក​ទល់​នឹង​ពេល​នេះ​ ក្រុមការងារ Sabay បាន​ចូល​ទៅ​ផ្នែក History លើ​វេបសាយ UEFA ប៉ុន្តែលែង​ឃើញ​ផ្ទាំង​បដា​នោះ​នៅ​​លើ​វេបសាយ​ទៀតហើយ។

​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ UEFA ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សុចរិត​ភាព​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ការ​ប្រកួត សូម្បី​កន្លង​មក ក៏​មាន​បែកធ្លាយ​រឿង​​សំបុត្រ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង Liverpool និង Roma បើ​ទោះ​ជា​​មិន​ទាន់​ផ្គូរផ្គង​គូប្រកួត​ក្តី។ ប្រភព​ខាង​លើ​បន្ត៕

 

ប្រភព៖ Sabay