ខ្មែរប៉ុស្ដិ៍ Close

    ពិតទេ! Hazard ត្រៀមខ្លួនទៅចូលរួមជាមួយក្លឹបថ្មីនៅទឹកដីអេស្ប៉ាញ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1332
    ពិតទេ! Hazard ត្រៀមខ្លួនទៅចូលរួមជាមួយក្លឹបថ្មីនៅទឹកដីអេស្ប៉ាញពិតទេ! Hazard ត្រៀមខ្លួនទៅចូលរួមជាមួយក្លឹបថ្មីនៅទឹកដីអេស្ប៉ាញ

    ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Eden Hazard និយាយ​ថា វា​ប្រហែល​ជា​ដល់​ពេល​ស្វែង​រក​អ្វី​ប្លែក​ផ្សេង​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​៦​ឆ្នាំ​នៅ Stamford Bridge។

    កីឡាករ​វ័យ​២៧​ឆ្នាំ​ដែល​ទាត់​បញ្ចូល​ទី​១​គ្រាប់​ជួយ​ឲ្យ​បែលហ្ស៊ិក​ឈ្នះ​អង់គ្លេស ២​ទល់​នឹង​០​យក​បាន​ចំណាត់​ថ្នាក់​លេខ​៣​នៅ World Cup ជា​គោលដៅ​ធំ​បំផុត​របស់ Real Madrid សម្រាប់​យក​មក​ជំនួស Ronaldo​​ ដែល​ចេញ​ទៅ Juventus។​

    Hazard លើក​ឡើង​ថា៖ “ខ្ញុំ​អាច​សម្រេច​​ចិត្ត​ប្រសិន​ជា​ចង់​នៅ​ឬ​ចាកចេញ ប៉ុន្តែ​ Chelsea គឺ​ជា​អ្នក​សម្រេច​ចុងក្រោយ​ ប្រសិន​ជា​​ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ទៅ។ ខ្ញុំ​បាន​​ចំណាយ​ពេល​៦​ឆ្នាំ​នៅ Chelsea។ ខ្ញុំ​​បំពេញ​ភារកិច្ច​បាន​ល្អ​នៅ​ World Cup ដូច្នេះ​វា​ប្រហែល​ជា​ដល់​ពេល​ផ្លាស់ប្ដូរ​អ្វី​ថ្មី​ហើយ”។

    តាម​ប្រភព​សារព័ត៌មាន​ផ្សេង​ៗ​ក្រុមយក្ស​អេស្ប៉ាញ Real Madrid ត្រៀម​ចំណាយ​ខ្ទង់​ទឹក​ប្រាក់​កំណត់ត្រា ​២០០​លាន​ផោន​ដើម្បី​ផ្ទេរ​យក Hazard ដែល​សល់​កុងត្រា​២​ឆ្នាំ​ទៀត​នៅ Stamford Bridge។ Chelsea ទើប​តែ​បណ្ដេញ​លោក Antonio Conte ចេញ​កាល​ពី​ថ្ងៃ​សុក្រ ជំនួស​វិញ​ដោយ​គ្រូ​ Napoli  លោក Maurizio Sarri៕ ​