ខ្មែរប៉ុស្ដិ៍ Close

    ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២០៖ ភាគីសហជីពស្នើ ១៩៩ដុល្លារ ខណៈនិយោជកស្នើ ១៨៤ដុល្លារ ក្នុង១ខែ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1633
    ការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២០៖ ភាគីសហជីពស្នើ ១៩៩ដុល្លារ ខណៈនិយោជកស្នើ ១៨៤ដុល្លារ ក្នុង១ខែការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២០៖ ភាគីសហជីពស្នើ ១៩៩ដុល្លារ ខណៈនិយោជកស្នើ ១៨៤ដុល្លារ ក្នុង១ខែ

    លទ្ធផលចំពោះកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៣ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០២០ មានការផុលផុស និងប្រកាន់ជំហរបឋមរៀងៗខ្លួន ដោយភាគីកម្មករនិយោជិតស្នើយកតួលេខ ១៩៩ដុល្លារអាមេរិក ចំណែកឯភាគីនិយោជកស្នើយកតួលេខ ១៨៤ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

    គួរបញ្ជាក់ថា ភាគីនីមួយៗបានឯកភាពគ្នាបន្តកិច្ចប្រជុំពិភាក្សា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល។

    ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    អត្ថបទទាក់ទង