ខ្មែរប៉ុស្ដិ៍ Close

ក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ ៤០ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលលើកកម្ពស់ជំនាញរបស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ឯកសារ 56
ក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ ៤០ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលលើកកម្ពស់ជំនាញរបស់ខ្លួន ក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ ៤០ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលលើកកម្ពស់ជំនាញរបស់ខ្លួន

ក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ ៤០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាលលើកកម្ពស់ជំនាញរបស់ខ្លួនដើម្បីចាប់យកឱកាសការងារល្អ និងបង្កើតមុខរបរដោយខ្លួនឯង។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារលិខិតអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១៥ មិថុនា លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

សារលិខិតនោះ បានបញ្ជាក់ថា ការចូលរួមផ្តល់ការបណ្តុះបណ្តាលពីវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានបើកទូលាយ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល។ ដើម្បីផ្តល់ភាពបត់បែនងាយស្រួលស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឱ្យមានជារយៈពេលខ្លី និងរយៈពេលវែងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយត្រូវបានអនុវត្តធ្វើឡើងនៅតាមគ្រឹះស្ថានសហគ្រាស សហគមន៍ និងចល័ត៕

អត្ថបទទាក់ទង