ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍បើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសផ្តោតលើទីផ្សារចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
ក្រសួងទេសចរណ៍បើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសផ្តោតលើទីផ្សារចិន ក្រសួងទេសចរណ៍បើកកិច្ចប្រជុំពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសផ្តោតលើទីផ្សារចិន

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសមគ្គុទ្ទេសទេសចរណ៍និយាយភាសាចិន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធាននាយកដ្ឋាន អគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុផងដែរ។

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- ការពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍៖
⁃ ការគ្រប់គ្រងមគ្គុទ្ទេសក៏ទេសចរណ៍និយាយភាសាចិន
⁃ ការបណ្តុះបណ្តាលមគ្គុទ្ទេសក៏ភាសាចិន និងការប្រលងប្រណាំងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមក្នុងសេវាកម្មទេសចរណ៍
⁃ ការងារ China Ready
⁃ ការត្រៀមរៀបចំសាខាសមាគមទីភ្នាក់ងារទេសចរណ៍សម្រាប់រកសុីជាមួយចិន
⁃ ការពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍
២- ការពង្រឹងរបៀបរបបការងារ និងការកែសម្រួល ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង៕